top of page
DJI_0554-HDR-3.jpg

អាហារដ្ឋាន

500x500 Removed Background.png

រស់ជាតិនៃភាពស្និតស្នាល

សម្រាប់គ្រួសារ  និងមិត្តភាពរបស់អ្នក

Ruralstay Restaurant

ធ្វើការកក់: 0885690538 (Telegram)
061206534 (English Speaking)

  • Telegram

ខាងក្រោមគឺជាតារាមុខម្ហូបរបស់យើងខ្ញុំ សូមបញ្ជាក់ថានេះជាតារាងមុខម្ហូបគំរូ តារាងនេះអាចមានការប្រែប្រួលលើមុខម្ហូបនិងតម្លៃទៅតាមពេលវេលាជាក់ស្តែង សូមសាកសួរបន្ថែមពេលធ្វើការកក់

The menu might be different upon your arrival. This one means to provide you general information.

Menu Ruralstay_edited.jpg

ធ្វើការកក់

Call for Booking

0885690538 (ខ្មែរ)

061206534 (English)

  • Telegram

មតិអតិថិជនចាស់ៗ

What did people say about us?

 "Great food. We tried the fish soup with picked lemon. Fresh fish and Excellent taste. Only can get to the place if you have your own vehicle, or maybe taxi, a little far from the town"

 "One of the hidden gems in Kratche. If you are tired, want peace and quiet and s good sunset then this is the place to come. Great food, great environment and good sevice "

 "Amazing. Owner also super chilly chill friendly. Salmon. Nice view of river"

សវតាយើងខ្ញុំ

យើងខ្ញុំគឺជាអាជីវកម្មគ្រួសារ ដែលបង្កើតឡើងដោយផ្សារភ្ជាប់ រវាងសេចក្តីស្រលាញ់នៃការចំអិន និងក្តីស្រមៃចង់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ និងគាំទ្ររបុព្វហេតុសង្គម​​។

We are a family business created to connect our love for cooking with our dream of helping develop the national economy by creating jobs and supporting social causes.

កាលពីឆ្នាំ ២០១២

We were a small roadside restaurant in 2012

យើងខ្ញុំបានវិវត្តពីអាហារដ្ឋានយ៉ាងតូចមួយតាមចញ្ចើមផ្លូវនៅក្រុងក្រចេះ ដែលមានសម្ថភាពទទួលភ្ញៀវច្រើនបំផុតប្រហែលជា ៣០នាក់។ វាជាអាហារដ្ឋានដំបូងរបស់ក្រុមគ្រួសារយើង ហើយវាក៏ជាអាហារដ្ឋានដែលបានផ្តល់ម្ហូបអាហារសមស្របនិងធូថ្លៃបំផុតសម្រាប់ប្រជាជនដែលរកចំណូលបានចន្លោះពី ៦០មឿនរៀល ទៅ ១លានរៀលក្នុង១ខែ។ ខ្ញុំជឿរជាក់ថាប្រជាជនខ្មែរភាគច្រើនស្គាល់បទពិសោធន៍នៃអាហារបែបនោះ ដែលភាសារកំប្លែងគេតែងប្រើប្រាស់គឺ បូហ្វេចង្អុល។ ក្រោយការសន្សំជាង១០ឆ្នាំយើងក៏សម្រេចចិត្តធ្វើការពង្រីកមកទៅជាអាហារដ្ឋានថ្មីដែលមានទំហំធំជាងមុន អាចទទួលភ្ញៀវច្រើនបំផុតបាន៧០នាក់។ យើងបង្កើតអាហារថ្មីនេះក្រោមគោលបំណងច្បាស់លាស់ គឺយើងខ្ញុំចង់ឃើញប្រជាជនក្នុងក្រុងខេត្តក្រចេះមានសុភមង្គល និងគុណភាពជីវិតប្រសើឡើង។ 

We are a family-owned restaurant that originated as a cozy local eatery catering to individuals with monthly incomes ranging from 400,000 riels ($100) to 12,000,000 riels ($300). We take pride in providing affordable dining options for a diverse clientele, including construction workers, motorcycle taxi drivers, tuk-tuk drivers, students, security personnel, and bank employees. After a decade of dedicated effort and prudent financial management, we have made the exciting decision to relocate and expand our operations. Our new venue boasts a seating capacity of 70 guests, marking a significant milestone in our journey. As we embark on this new chapter, we are eager to explore opportunities in a fresh market segment. We gave our old restaurant to our sister to continue to serve the people.

មូលហេតុដែលយើងចាប់ផ្តើមពង្រីក

Problem we are trying to solve

ប្រជាពលរដ្ឋក្នុងក្រុងក្រចេះមួយជ្រុងតូចខ្វះខាតសុភមង្គលប្រចាំថ្ងៃ ជាពិសេសសម័យជំងឺរាតត្បាត កូវីដ១៩។ ទាំងអាជីវករ អ្នកធ្វើការស្ថានបណ្ណរដ្ឋ ឯកជន និងអ្នកជំនាញតែងតែចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើការ និងប្រកបរបរ។ ក្រោយការនឿយហត់និងតស៊ូពីមួយថ្ងៃទៅមួយថ្ងៃ គាត់បែរជាមិនមានកន្លែងសម្រាប់លំហែរ រឺសាកថ្មជីវិត ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់ ទំលាប់ទាំងអស់នេះបានធ្វើអោយជីវិតគាត់មានសំពាធ ប៉ះពាល់សភមង្គលគ្រួសារ កូន ចៅ និងឱពុកម្តាយ ប្រហែលជាប៉ះពាល់ផងដែរដល់គុណភាពការងារ ក្រៅពីនេះកូវីដ១៩ បានបន្ថែមបន្ទុករឹតតែខ្លាំងដល់គាត់។ ផលិតផលផលិតក្នុងស្រុក មិនត្រូវបានផ្តល់តម្លៃដោយសារ កង្វះខាតភាពជឿជាក់ ការលើកទឹកចិត្ត និងការយល់ដឹង របស់ប្រជាពលរដ្ឋខ្មែរ។ នៅក្រុងក្រចេះ អាជីវកម្មលក្ខណៈគ្រួសារនៅមានភាពបុរាណនឹងមិនសូវទាន់សម័យ ហើយស្ទើរតែទាំងអស់មិនបានខ្វល់ខ្វាយអំពីបញ្ហាបរិស្ថាន និងបុព្វហេតុសង្គម។ មើលឃើញពីបញ្ហាទាំងនេះ និងស្មារតី សហគមន៍យើងក៏បង្កើត រូរ៉លស្តេយ៍នេះឡើង ដើម្បីចូលរួមលើកកម្ពស់ជិវិតសហគមន៍យើង។

In our cozy community of Kratie, we’ve noticed that hardworking people, both men and women, including professionals and business owners. They are constantly bustling with activity. Yet, after their long, exhausting days, they struggle to find a place to relax and recharge. Many face immense pressure at work and have little time to spend with their families. On top of these challenges, the COVID-19 pandemic has made life even more difficult. Moreover, locally made products are often underrated and face difficulties gaining support from Cambodians due to a lack of awareness and trust. In addition, most family businesses in Kratie continue to operate in traditional ways, without integrating environmental and social considerations that could add greater value for their customers.

Witnessing these struggles, we felt compelled to create the Rural Stay Restaurant. It's a haven where people can come together with their loved ones, enjoy delicious food, and savor life's simple pleasures. At the same time supporting Cambodian made product.

អំពីយើងខ្ញុំ

ទស្សនៈវិស័យ

Vision

អតិថិជនយើងខ្ញុំទទួលបានសុភមង្គល និងគុណភាពជីវិតល្អប្រសើ

Our client have a better life quality and happiness

បេសកម្ម

Mission

ផ្តល់ជូននៅអាហារដ្ឋានមួយដែលអនុញ្ញាតិអោយ គ្រួសារ អ្នកធ្វើការ និងប្រជាជនក្នុងសហគមន៍ក្រុងក្រចេះមកជួបជុំគ្នាក្រោមបរិយាកាស ស្រស់ស្រាយ សំរាកលំហែរ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង គោរពបរិស្ថាន និងសង្គម។

To create a welcoming space where families and communities come together to enjoy fresh, locally inspired meals in an environment that fosters connection, relaxation, and sustainable living.

គុណតម្លៃ

Values

ក្រុមការងាររបស់យើង

Our Team

photo_2025-10-30_15-13-21.jpg

ស្រីអូន (Srey Oun)
ស្ថានបនិក Founder

ស្រីអូន ជាអ្នកក្រចេះ កើតនៅសង្កាត់ក្រគរ ស្រីមានប្រវត្តិជីវិតជាអ្នកតស៊ូជាមួយគ្រួសារ គាត់បានបោះបង់ចោលការសិក្សារដើម្បីប្រកបរបរ ជួយលើកស្ទួយក្រុមគ្រួសារ តាំងពីក្មេង។ ក្រោយមកគាត់ក៏បានរកឃើញក្តីស្រឡាញ់របស់គាត់ផ្នែកចំអិនម្ហូប គាត់ជាមនុស្សរៀនបានលឿន និងពូកែច្នៃប្រឌិត។ ស្រីអូនមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការចំអិនម្ហូបខ្មែរ និងគ្រប់គ្រង់អាជិវកម្មអាហារដ្ឋានលក្ខណៈគ្រួសារខ្នាតតូច។ 

We have reduced the use of plastic bags by 4,300 bags in one year, which is equivalent to 12,900 bags by 2025. Additionally, we have reuse the plastic bag that packaged by suppliers from the market, totaling 1,825 bags in one year, or 5,475 bags by 2025. 

photo_2020-12-07_12-53-29.jpg

ក្រុមការងារ (All team)
 

យើងខ្ញុំចាប់ផ្តើម រូរ៉លស្តេយ៍ក៏ដើម្បីចូលរួមក្នុងការបង្កើតការងារដល់យុវជនដែលបានបោះបង់ចោលការសិក្សានៅតាមទីជនបទក្នុងខេត្តក្រចេះ។ ដោយសារតែ ស្រីអូនបានយល់ច្បាស់អំពីផលលំបាកនៃយុវជនទាំងនោះ ដែលមួយចំនួនត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាព្រោះតែជីវភាព។ យើងមានក្រុមការងារសរុបប្រហែល ១០នាក់ ដែលពួកគាត់សុទ្ធតែមកពីភូមីដាច់ស្រយាល និងលំបាក់។ ៦០ភាគរយនៃក្រុមការងាររបស់យើងជាស្រ្តី។

We started Rural Stay because we wanted to create job for vulnerable youth from the remote village Kratie. Through out our childhood we knew that there were people who gave up school because of their financial and family challenges. We believe that Rural Stay is a place for those vulnerable youth to earn income for themselve and support their family.

photo_2025-10-30_15-39-42.jpg

មីង លី (Ming Ly)
ជំនួយការចុងភៅ Chef Asst

មីង ផល្លី (ខាងស្តាំក្នុងរូប) យើងបានជួបមីងផល្លីដោយចៃដន្តក្នុងដំណើរកំសាន្តមួយទៅកាន់ភូមិរបស់គាត់។ មីង គឺជាចុងភៅប្រចាំភូមិរបស់គាត់ ហើយគ្រប់ម្ហូបរបស់គាត់គឺឆ្ងាញ់គ្រប់មុខទាំងអស់ ហេតុនេះយើងក៏ស្នើសុំអោយគាត់ជាបង្រៀនយើងខ្ញុំអំពីជំនាញគាត់ (យើងខ្ញុំបានជូនជាថវិការសម្រាប់ការបង្រៀនរបស់គាត់).

The woman on the right is Ming Phally. We met her by chance during our trip to her village. She is the chef of her village. We were fortunate enough to have her cook for us while we stayed in her village, and her culinary skills were evident in every dish she prepared. Impressed by her cooking, we decided to compensate her for transferring her skills to us.

សកម្មភាពការគោរពបរិស្ថាន និងសង្គម

Responsible & Sustainability

Eco-friendly Packaging.png

ការវិចខ្ចប់បែបបរិស្ថាន Eco-friendly packaging

យើងខ្ញុំកាត់បន្ថយថង់វិចខ្ចប់បានចំនួន ៤៣០០ ថង់ក្នុង១ឆ្នាំ ឬស្មើនឹង ១២៩០០ គិតត្រឹមឆ្នាំ ២០២៥  នេះ។ ហើយកាត់បន្ថយការប្រាស់ថង់ប្លាស្ទិក តាមរយៈការប្រើប្រាស់ឡើងវិញ ដែលបានមកពីការទិញអុីវ៉ាន់ពីផ្សារបានចំនួន ១៨២៥ ក្នុង១ឆ្នាំ ឬស្មើនឹង ៥៤៧៥ គិតត្រឹមឆ្នាំ២០២៥ នេះ។

We have reduced the use of plastic bags by 4,300 bags in one year, which is equivalent to 12,900 bags by 2025. Additionally, we have reuse the plastic bag that packaged by suppliers from the market, totaling 1,825 bags in one year, or 5,475 bags by 2025. 

Waste separation.png

ការញ៉ែកសំណល់ Practice waste separation

រូរ៉លស្តេយ៍ អនុវត្តការញ៉ែកសំណល់ ដោយបែងចែកសំណល់ជា៤ធំ ដូចជា សំណល់លក់អេតចាយ សំណល់ថង់ប្លាស្ទិកប្រើប្រាស់តែម្តង សំណល់ផ្ទះបាយ និងសំណល់ផ្សេងៗ។ ក្នុងនោះ ក្រុមការងារ រូរ៉លស្តេយ៍លក់អេតចាយបានប្រហែលជា ៥២៥ ដុល្លាក្នុង១ឆ្នាំ។ 

Rural Stay implements waste separation by dividing waste into three main categories: recyclable waste, single-use plastic bags, kitchen waste, and other types of waste. Among these, the Rural Stay team earned approximately $525 from selling recyclables in one year.

3_10_2022, 11_58_38 AM.jpg

ប្រើប្រាស់ថាមពលក៏កើតឡើងវិញ Integrating renewable energy

បច្ចុប្បន្នប្រហែលជា ៧ ទៅ ១០ ភាគរយនៃចរនអគ្គិសនីដែលយើងខ្ញុំប្រើប្រាស់គឺជាថាមពល់កកើតឡើងវិញ ដែលរូរ៉លស្តេយ៍ប្រើប្រាស់ជាអំពូលបំភ្លឺសាធារណៈ និងពេលយប់ ហើយនឹងពង្រីកវិសាលភាពថាមពលកកើតឡើងវិញអោយបានច្រើនជាងនេះ អោយបាន ២០ភាគរយ ត្រឹមឆ្នាំ ២០២៨។

​Currently, about 7 to 10 percent of the electricity we use comes from renewable energy (solar), which Rural Stay uses for public lighting and at night. 

276056353_688756505911235_9028381592961732660_n.jpg

ការកសាងវប្បធម៍ចែករំលែក Building sharing culture

រូរ៉លស្តេយ៍ក៏សាងវប្បធម៌បែបសហគមន៍ និងបណ្តុះគំនិតនៃការចែករំលែកទៅកាន់សង្គមវិញ អតិថិជនរបស់រូរ៉លស្តេយ៍បានចូលរួមជាមួយ រូរ៉លស្តេយ៍ដើម្បីបរិច្ចាគសំលៀកបំពាក់ ទៅដល់អ្នកខ្វះខាត មកដល់ពេលនេះយើងធ្វើការបរិច្ចាគបានចំនួន ៥២៥ សំរាប់ហើយ។

​Rural Stay also fosters a community culture and encourages the spirit of giving back to society. Rural Stay’s customers have joined with Rural Stay to donate clothing to those in need. So far, we have donated a total of 525 items. 

ខាងកើតស្ពានទេ ៣០០ម៉ែត្រ ភូមិ២ សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ   

Phone: 0885690538 (Telegram)

Email: ruralstaykratie@gmail.com

St.74, East of Spean Te 300m, Village II, Sangkat Rokakondal, Kratie Town, Kratie Province, Cambodia

  • Telegram
  • Facebook
  • TikTok
bottom of page